ច្បាប់នៃRoS KH Cup៖ ឈ្នះរង្វាន់ទឹកប្រាក់ ៥០ លានរៀល

powered by img img
ភាសាអង់គ្លេស

img

img

ជំហាននៃការចុះឈ្មោះ

បង្កើតជាក្រុម -> ស្វែងរកផ្ទាំង "ការប្រកួត" ក្នុង​បន្ទប់​រងចាំ -> ពាន RoS ខ្មែរ S2 -> ចុះឈ្មោះ -> ទទួលបានការបញ្ជាក់​តាម​រយៈ អ៊ីមែលក្នុង​ហ្គេម។

img img

ច្បាប់​នៃការចុះឈ្មោះ

1.ការចុះឈ្មោះត្រូវបំពេញនៅកន្លែងចុះឈ្មោះ​ក្នុង​ហ្គេម​របស់ Rules of Survival ក្នុង​ម៉ឺនុយ​ការ​ប្រកួត។

2.អ្នកលេងត្រូវតែបង្កើតជាក្រុមដែលមានសមាជិកបួន នាក់ដើម្បី ចូលរួមក្នុងការប្រកួតប្រជែងនេះហើយចាត់តាំងមេក្រុមមួយរូបអោយ ចុះឈ្មោះសម្រាប់ក្រុម។

3.អ្នកលែងទាំងអស់យ៉ាងហោចណាស់ត្រូវទទួលបានកំរិតប្រាក់ III មុន ពេលចុះឈ្មោះ។

4.ឈ្មោះក្រុមមិនត្រូវបញ្ចូលតួអក្សរពិសេសដូចជា​%¥&*().

5. ក្រុមត្រូវបំពេញលេខទូរស័ព្ទពិតរបស់ខ្លួននៅពេលចុះឈ្មោះ។ ប្រសិនបើយើងរកឃើញព័ត៌មានមិនពិត ក្រុមនឹងត្រូវដកហូតពីការប្រ កួត។

6.ការប្រកួតប្រជែងនេះគឺបើកទូលាយសម្រាប់អ្នករស់នៅស្របច្បាប់នៃ ប្រទេសកម្ពុជាហើយដែលមានអាយុយ៉ាងតិចដប់ប្រាំ (16) ឆ្នាំ។

7.អ្នកចូលរួមទាំងអស់ត្រូវតែជាអ្នករស់នៅស្របច្បាប់ក្នុងប្រទេសនិង តំបន់របស់ពួកគេ។ សូមធានាថាអ្នករាល់គ្នាដែលបានចុះឈ្មោះក្នុង ក្រុមរបស់អ្នកបំពេញតាមលក្ខខណ្ឌអាយុនិងសញ្ជាតិជាមុនសិនបើ មិន ដូច្នេះទេគាត់នឹងត្រូវដកខ្លួនចេញពីការប្រកួត។ មិនដូច្នេះទេរាល់ ប្រាក់រង្វាន់ដែលឈ្នះនឹងត្រូវ​រឹបអូសមកវិញដោយគ្មានករណី លើកលែង។

8.អ្នកលេងអាចចូលរួមតែក្រុមមួយប៉ុណ្ណោះ។ អ្នកលេងដែលចង់ផ្លាស់ ប្តូរក្រុមត្រូវតែដកការចុះឈ្មោះពីមុនរបស់ពួកគេសិន។

9.សូមមើលទំព័រការប្រកួតក្នុងហ្គេមដើម្បីពិនិត្យមើលស្ថានភាព ចុះឈ្មោះ របស់អ្នក។

10.ការបញ្ជាក់នឹងត្រូវបានផ្ញើទៅសមាជិកក្រុមទាំងអស់តាមរយៈសារ នៅក្នុងហ្គេមនៅពេលការចុះឈ្មោះត្រូវបានបញ្ចប់។

11.ក្នុងដំណាក់កាលចុះឈ្មោះអ្នកលេងដែលបានចុះឈ្មោះដោយជោគ ជ័យអាចដកពាក្យរបស់ពួកគេនៅក្នុងហ្គេមបាន។ បន្ទាប់ពី ដំណាក់កាលចុះឈ្មោះអ្នកលេងដែលចង់ដកការចុះឈ្មោះចាំបាច់ ត្រូវទាក់ទងអាសយដ្ឋានអ៊ីម៉ែលផ្លូវការរបស់យើង៖ RulesofSurvivalKHCup@gmail.com ។ សូមកត់សម្គាល់ថាអ៊ីម៉ែ លបញ្ជាក់ពីការដកការចុះឈ្មោះនឹងត្រូវបានផ្ញើទៅអ្នកលេងទាំង អស់តាមរយៈសារនៅក្នុងហ្គេម។

12.អ្នកលេងដែលចូលរួមក្នុងការប្រកួតប្រជែងនេះត្រូវប្រគល់ភារកិច្ចឱ្យ មេក្រុមរបស់ពួកគេក្នុង​ការទំនាក់ទំនងជាមួយអ្នករៀបចំជាផ្លូវការនិង ដើម្បីផ្តល់នូវព័ត៌មានផ្ទាល់ខ្លួនត្រឹមត្រូវដូចជាអាស័យដ្ឋានអ៊ីម៉ែលនិង ព័ត៌មានអត្តសញ្ញាណ។ អ្នករៀបចំជាផ្លូវការនឹងមិនទទួលខុសត្រូវ ចំពោះការបរាជ័យជាក់លាក់ដូចជាប្រធានក្រុមបំពេញព័ត៌មានខុស ឬមិនត្រឹមត្រូវដែលជាលទ្ធផលក្រុមរបស់ពួកគេមិនបានចូលរួមឬ ទទួលរង្វាន់។

13.ព័ត៌មានដែលអ្នកដាក់មកសម្រាប់ការចុះឈ្មោះនឹងត្រូវបានប្រើ សម្រាប់ទំនាក់ទំនង ការពិនិត្យមើលសិទ្ធិទទួលចូលរួម កិច្ចការរដ្ឋបា លនិងការផ្ទៀងផ្ទាត់អត្តសញ្ញាណប៉ុណ្ណោះ។ សម្រាប់គោលបំណង ណាមួយទាក់ទងនឹងការទូទាត់ប្រាក់និងការផ្ទៀងផ្ទាត់អត្តសញ្ញាណ បន្ថែមទៀត គណៈកម្មាធិការផ្លូវការរបស់ ROS KH អាចទាក់ទង​ មេក្រុមនិងប្រមូលព័ត៌មានផ្ទាល់ខ្លួននិងព័ត៌មានធនាគារបន្ថែមទៀត (រាប់បញ្ចូលប៉ុន្តែមិនកំណត់ត្រឹមព័ត៌មានអត្តសញ្ញាណប័ណ្ណ) នៅ ដំណាក់កាលជាក់លាក់នៃការប្រកួត។

14.សូមធានាថារាល់ព័ត៌មានដែលបានបញ្ចូលសម្រាប់ការចុះឈ្មោះគឺ ត្រឹមត្រូវជាពិសេសអាស័យដ្ឋានអ៊ីម៉ែលរបស់មេក្រុម។ ការផ្តល់អា សយដ្ឋានអ៊ីមែ៉លត្រឹមត្រូវមានសារៈសំខាន់ណាស់ព្រោះវានឹងដើរតួ ជាបណ្តាញទំនាក់ទំនងសំខាន់។ គណៈកម្មាធិការផ្លូវការរបស់ពាន ROS KH នឹងជូនដំណឹងដល់មេក្រុមអំពីកាលវិភាគប្រកួតនាពេល អនាគតនិងច្បាប់ដែលបានកែប្រែតាមរយៈអ៊ីម៉ែល ហើយយើង ​រំពឹងថាការឆ្លើយតបរបស់អ្នក​នឹងបញ្ជាក់ពីវត្តមានរបស់ក្រុម។

15.ចំពោះសំណួរឬកង្វល់ផ្សេងៗ សូមទាក់ទង: RulesofSurvivalKHCup@gmail.com

16.ក្រុមទាំងអស់គួរតែធ្វើតាមរយៈពេលចុះឈ្មោះដោយផ្អែកលើតំបន់ របស់ពួកគេ។ គ្រប់ពេលវេលាមុនពេលការប្រកួតជំរុះក្នុងតំបន់ ក្រុម នានាត្រូវបានស្វាគមន៍​ឱ្យ​មកចុះឈ្មោះចូលរួមប្រកួត។"

គណៈកម្មាធិការពាន Rule of Survival KH រក្សាសិទ្ធិក្នុងការបកស្រាយចុងក្រោយ។