GMT+7 (ប្រទេសកម្ពុជា) 00:00 ថ្ងៃទី ១៣ ខែកុម្ភៈ ដល់ 24:00 ថ្ងៃទី ២៦ ខែកុម្ភៈ

ចូលរួមជាក្រុម៤នាក់ -> រកប៊ូតុង "Contest" នៅក្នុងឡប់ប៊ីក្នុងហ្គេម ->RoS KH Cup -> ចុះឈ្មោះ -> ទទួលបានការបញ្ជាក់តាមរយៈអ៊ីម៉ែលក្នុងហ្គេម

1.ការចុះឈ្មោះចូលរួមការប្រកកួតជាតិនេះ ត្រូវបានបញ្ចប់តាមរយៈចុះឈ្មោះនៅក្នុងបញ្ជីការប្រកួតក្នុងហ្គេម RoS។

2.អ្នកលេងត្រូវបង្កើតក្រុមដែលមានមិត្តរួមក្រុមចំនួនបួននាក់ និងតែងតាំងអ្នកដឹកនាំក្រុមដើម្បីចូលរួមការប្រកួត។

3.អ្នកលេងទាំងអស់ក្នុងក្រុមគួរតែជាប់កម្រិត Silver Level III មុនពេលចុះឈ្មោះ។

4.ឈ្មោះក្រុមមិនអាចមានសញ្ញាពិសេសដូចជា %¥&*() ទេ។

5.ការប្រកួតនេះបើកចំហទូលាយចំពោះប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិស្របច្បាប់នៃប្រទេសកម្ពុជា ហើយមានអាយុយ៉ាងហោចណាស់ ១៦ ឆ្នាំ។

6.អ្នកចូលរួមទាំងអស់ត្រូវតែជាអ្នករស់នៅស្របច្បាប់នៃប្រទេសនិងតំបន់របស់ពួកគេ។ សូមប្រាកដថាមិត្តរួមក្រុមរបស់អ្នក ដែលបានចុះឈ្មោះ ចូលរួមការប្រកួត បានបំពេញតាមតម្រូវការនៃអាយុនិងសញ្ជាតិដែលបានរៀបរាប់ខាងលើ។ បើមិនដូច្នោះទេ គាត់នឹងត្រូវបានដកសិទ្ធិពីការប្រកួត ហើយប្រាក់រង្វាន់ដែលគាត់បានឈ្នះ នឹងត្រូវបានដកហូតដោយគ្មានករណីលើកលែង។

7.អ្នកលេងអាចចូលរួមក្រុមតែមួយប៉ុណ្ណោះ។ អ្នកលេងដែលចង់ផ្លាស់ប្តូរក្រុម ត្រូវដកការចុះឈ្មោះមុន។

8.អ្នកអាចពិនិត្យមើលស្ថានភាពចុះឈ្មោះរបស់អ្នក តាមរយៈមើលទំព័រការប្រកួតក្នុងហ្គេម។

9.នៅពេលដែលចុះឈ្មោះដោយជោគជ័យ ប្រព័ន្ធនឹងផ្ញើអ៊ីមែលហ្គេមផង អ៊ីមែលចុះឈ្មោះផងទៅមេដឹកនាំក្រុម។

10.នៅក្នុងដំណាក់កាលនៃការចុះឈ្មោះមិនទាន់ជោគជ័យ អ្នកលេងអាចដកពាក្យសុំនៅក្នុងហ្គេម។ អ្នកលេងដែលបានចុះឈ្មោះដោយជោគជ័យ អាចដកពាក្យសុំរបស់ពួកគេដោយទាក់ទងមកអាស័យដ្ឋានអ៊ីម៉ែលផ្លូវការរបស់យើង៖ RulesofSurvivalKHCup@gmail.com។ សូមចំណាំថា អ៊ីមែលបញ្ជាក់ការចុះឈ្មោះដោយជោគជ័យ នឹងត្រូវបានផ្ញើទៅកាន់សមាជិកក្រុមទាំងអស់តាមរយៈអ៊ីម៉ែលនៅក្នុងហ្គេម។

11.អ្នកលេងដែលចូលរួមក្នុងការប្រកួតប្រជែងនេះ ត្រូវទុកចិត្តមេដឹកនាំក្រុមរបស់ពួកគេដើម្បីទាក់ទងជាមួយអ្នករៀបចំផ្លូវការ និងដើម្បីផ្តល់នូវព័ត៌មាន ផ្ទាល់ខ្លួនរបស់ពួកគេ ដូចជាអាសយដ្ឋានអ៊ីម៉ែល និងព័ត៌មានអត្តសញ្ញាណជាដើម។ អ្នករៀបចំជាផ្លូវការនឹងមិនទទួលខុសត្រូវចំពោះកំហុសរបស់ មេដឹកនាំក្រុម។ ឧទាហរណ៍ បំពេញព័ត៌មានមិនត្រឹមត្រូវ ដែលធ្វើឱ្យក្រុមរបស់ពួកគេបរាជ័យក្នុងការចូលរួមឬទទួលបានរង្វាន់។

12.ព័ត៌មានដែលអ្នកដាក់ពាក្យសម្រាប់ការចុះឈ្មោះ នឹងត្រូវបានប្រើសម្រាប់ទំនាក់ទំនង ការត្រួតពិនិត្យសិទ្ធិទទួលកិច្ចការរដ្ឋបាល និងការបញ្ជាក់ អត្តសញ្ញាណ។ នៅក្នុងដំណាក់កាលជាក់លាក់នៃការប្រកួត សម្រាប់គោលបំណងណាមួយដែលទាក់ទងនឹងការទូទាត់និងការបញ្ជាក់អត្តសញ្ញាណ បន្ថែមទៀត គណៈកម្មាធិការផ្លូវការរបស់ ROS KH Cup អាចទាក់ទងអ្នកដឹកនាំក្រុម ដើម្បីប្រមូលព័ត៌មានផ្ទាល់ខ្លួននិងធនាគារបន្ថែម (រាប់បញ្ចូល ទាំងព័ត៌មានអត្តសញ្ញាណ តែមិនមែនប្រមូលតែព័ត៌មានអត្តសញ្ញាណ)។

13.សូមប្រាកដថាព័ត៌មានទាំងអស់ដែលបានបញ្ចូលសម្រាប់ការចុះឈ្មោះគឺត្រឹមត្រូវ ជាពិសេសអាសយដ្ឋានអ៊ីម៉ែលមេដឹកនាំក្រុម។ ការផ្ដល់ អាសយដ្ឋានអ៊ីមែលត្រឹមត្រូវ គឺមានសារៈសំខាន់ខ្លាំងព្រោះវានឹងក្លាយជាវិធីទំនាក់ទំនងសំខាន់វវាងអ្នកចូលរួម និងយើង។ គណៈកម្មាធិការ ROS KH Cup នឹងជម្រាបជូនក្រុមមេដឹកនាំក្រុមអំពីវេលាប្រកួត និងច្បាប់កែប្រែតាមរយៈអ៊ីម៉ែល ហើយការឆ្លើយតបរបស់អ្នកត្រូវបានរំពឹងទុកយ៉ាងច្បាស់ ដើម្បីបញ្ជាក់វត្តមានរបស់ក្រុម។

14.សម្រាប់ព័ត៌មានបន្ថែមអំពីច្បាប់ប្រកួតប្រជែងឬព័ត៌មានលម្អិតផ្សេងទៀត សូមចុចកន្លែងនេះ ។

15.ប្រសិនបើមានបញ្ហា ឬការព្រួយបារម្ភផ្សេងៗ សូមទាក់ទងនឹង RulesofSurvivalKHCup@gmail.com។

គណៈកម្មាធិការ ROS KH Cup មានសិទ្ធិក្នុងការពន្យល់ចុងក្រោយ។