ថ្ងៃទី ១ ដល់ថ្ងៃទី ៣ នៃខែមីនា

សមាជិកទាំងអស់ក្នុងក្រុមគួរតែចូលរួមលេងហ្គេមជាមួយក្រុមដើម្បីទទួលបានពិន្ទុរៀងរាល់ថ្ងៃ។ ប្រសិនបើក្រុមរបស់អ្នកចូលរួមក្នុងការប្រកួតច្រើនវគ្គក្នុងមួយថ្ងៃ ពិន្ទុខ្ពស់បំផុត២វគ្គនោះ នឹងត្រូវបានកត់ត្រាទុកជាលទ្ធផលរបស់ក្រុមនៅថ្ងៃនោះ។ យោងតាមពិន្ទុសរុបរបស់ក្រុមនីមួយៗ ក្រុមកំពូលទាំង ៧៥ ក្រុមនឹងឈានទៅការប្រកួតរវាងក្រុម។ បើសិនជាចង់ស្វែងយល់ពីប្រព័ន្ធពិន្ទុ សូមពិនិត្យពិន្ទុនិងចំណាត់ថ្នាក់របស់អ្នកតាមទំព័រការប្រកួតនៅក្នុងចំណុចប្រទាក់ "Contests"នៅក្នុងហ្គេម។

* ប្រសិនបើក្រុមពីរទទួលបានពិន្ទុដូចគ្នានោះ ការសម្លាប់និងការធ្វើឱ្យខូចខាតសរុបនឹងក្លាយជាលក្ខខណ្ឌវិនិច្ឆ័យ។

GMT+7 20:00~23:00 ថ្ងៃទី ១៦ និងថ្ងៃទី ១៧ នៃខែមីនា

៧៥ ក្រុមត្រូវបានបំបែកទៅជា ៥ ពូល។ ក្រុមទាំងអស់ចូលរួមប្រកួត ៣ វគ្គ (BO3)។ ក្រុមកំពូលទាំង ២ ក្នុងពូលនីមួយៗឈានដល់វគ្គផ្តាច់ព្រ័ត្រដោយផ្ទាល់។ ចំណាត់ថ្នាក់លេខទី ៣ ~ ៥ នឹងចូលរួមក្នុងការបោះឆ្នោតអនឡាញ និងការរស់ឡើងវិញ។

GMT+7 00:00 ថ្ងៃទី ១៨ ខែមីនា ដល់ 24:00 ថ្ងៃទី ២៤ ខែមីនា

ក្រុមចំនួន ១៥ ដែលបានស្ថិតក្នុងចំណាត់ថ្នាក់លេខទី ៣ ~ ៥នៅវគ្គជម្រុះនៃក្រុម នឹងមានឱកាសចូលរួមក្នុងការបោះឆ្នោតអនឡាញ។ ចំណាត់ថ្នាក់ទី ១ នៅក្នុងការបោះឆ្នោត នឹងឈានទៅដល់វគ្គផ្តាច់ព្រ័ត្រដោយផ្ទាល់។

ព័ត៌មានបន្ថែមដែលត្រូវបង្ហាញនៅក្នុងផ្នែក "Contests" នៅក្នុងហ្គេម។

TBD, March 16th, March 17th

ក្រុមដែលនៅសេសសល់ចំនួន ១៤ ក្រុម នឹងចូលរួមប្រកួត ៣ វគ្គ (BO3)។ ក្រុមកំពូលទាំង ៤ នឹងឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ។

GMT+7 TBD ថ្ងៃទី ៦ ខែមេសា

ក្រុមចំនួន ១៥ ក្រុម (១០ក្រុមមកពីការប្រកួតរវាងក្រុម ១ក្រុមមកពីការបោះឆ្នោតតាមអ៊ិនធ័រណែត ៤ក្រុមមកពីការប្រកួតរស់ឡើងវិញ) នឹងចូលរួមប្រកួត ៥ វគ្គ (BO5) ដើម្បីដណ្តើមយកជ័យជម្នះចុងក្រោយ និងទទួលយកប្រាក់រង្វាន់ ១០០,០០០,០០០ រៀល!

គណៈកម្មាធិការ ROS KH Cup មានសិទ្ធិក្នុងការពន្យល់ចុងក្រោយ។