Members of team

PowerKingLa | PowerKingGKD P

PowerKingJK | PowerKingNinja P

VOTE

pic

pic

pic pic pic

pic

1ការចុះឈ្មោះត្រូវបំពេញនៅកន្លែងចុះឈ្មោះ​ក្នុង​ហ្គេម​របស់ Rules of Survival ក្នុង​ម៉ឺនុយ​ការ​ប្រកួត។

2អ្នកលេងត្រូវតែបង្កើតជាក្រុមដែលមានសមាជិកបួន នាក់ដើម្បីចូលរួមក្នុងការប្រកួតប្រជែងនេះហើយចាត់តាំងមេក្រុមមួយរូបអោយចុះឈ្មោះសម្រាប់ក្រុម។

3អ្នកលែងទាំងអស់យ៉ាងហោចណាស់ត្រូវទទួលបានកំរិតប្រាក់ III មុនពេលចុះឈ្មោះ។

4ឈ្មោះក្រុមមិនត្រូវបញ្ចូលតួអក្សរពិសេសដូចជា​%¥&*().

5ក្រុមត្រូវបំពេញលេខទូរស័ព្ទពិតរបស់ខ្លួននៅពេលចុះឈ្មោះ។ ប្រសិនបើយើងរកឃើញព័ត៌មានមិនពិត ក្រុមនឹងត្រូវដកហូតពីការប្រកួត។

6ការប្រកួតប្រជែងនេះគឺបើកទូលាយសម្រាប់អ្នករស់នៅស្របច្បាប់នៃប្រទេសកម្ពុជាហើយដែលមានអាយុយ៉ាងតិចដប់ប្រាំ (16) ឆ្នាំ។

7អ្នកចូលរួមទាំងអស់ត្រូវតែជាអ្នករស់នៅស្របច្បាប់ក្នុងប្រទេសនិងតំបន់របស់ពួកគេ។ សូមធានាថាអ្នករាល់គ្នាដែលបានចុះឈ្មោះក្នុងក្រុមរបស់អ្នកបំពេញតាមលក្ខខណ្ឌអាយុនិងសញ្ជាតិជាមុនសិនបើមិនដូច្នេះទេគាត់នឹងត្រូវដកខ្លួនចេញពីការប្រកួត។ មិនដូច្នេះទេរាល់ប្រាក់រង្វាន់ដែលឈ្នះនឹងត្រូវ​រឹបអូសមកវិញដោយគ្មានករណីលើកលែង។

8អ្នកលេងអាចចូលរួមតែក្រុមមួយប៉ុណ្ណោះ។ អ្នកលេងដែលចង់ផ្លាស់ប្តូរក្រុមត្រូវតែដកការចុះឈ្មោះពីមុនរបស់ពួកគេសិន។

9សូមមើលទំព័រការប្រកួតក្នុងហ្គេមដើម្បីពិនិត្យមើលស្ថានភាពចុះឈ្មោះរបស់អ្នក។

10ការបញ្ជាក់នឹងត្រូវបានផ្ញើទៅសមាជិកក្រុមទាំងអស់តាមរយៈសារនៅក្នុងហ្គេមនៅពេលការចុះឈ្មោះត្រូវបានបញ្ចប់។

11ក្នុងដំណាក់កាលចុះឈ្មោះអ្នកលេងដែលបានចុះឈ្មោះដោយជោគជ័យអាចដកពាក្យរបស់ពួកគេនៅក្នុងហ្គេមបាន។ បន្ទាប់ពីដំណាក់កាលចុះឈ្មោះអ្នកលេងដែលចង់ដកការចុះឈ្មោះចាំបាច់ត្រូវទាក់ទងអាសយដ្ឋានអ៊ីម៉ែលផ្លូវការរបស់យើង៖ RulesofSurvivalKHCup@gmail.com ។ សូមកត់សម្គាល់ថាអ៊ីម៉ែលបញ្ជាក់ពីការដកការចុះឈ្មោះនឹងត្រូវបានផ្ញើទៅអ្នកលេងទាំងអស់តាមរយៈសារនៅក្នុងហ្គេម។

12អ្នកលេងដែលចូលរួមក្នុងការប្រកួតប្រជែងនេះត្រូវប្រគល់ភារកិច្ចឱ្យមេក្រុមរបស់ពួកគេក្នុង​ការទំនាក់ទំនងជាមួយអ្នករៀបចំជាផ្លូវការនិងដើម្បីផ្តល់នូវព័ត៌មានផ្ទាល់ខ្លួនត្រឹមត្រូវដូចជាអាស័យដ្ឋានអ៊ីម៉ែលនិងព័ត៌មានអត្តសញ្ញាណ។ អ្នករៀបចំជាផ្លូវការនឹងមិនទទួលខុសត្រូវចំពោះការបរាជ័យជាក់លាក់ដូចជាប្រធានក្រុមបំពេញព័ត៌មានខុសឬមិនត្រឹមត្រូវដែលជាលទ្ធផលក្រុមរបស់ពួកគេមិនបានចូលរួមឬទទួលរង្វាន់។

13ព័ត៌មានដែលអ្នកដាក់មកសម្រាប់ការចុះឈ្មោះនឹងត្រូវបានប្រើសម្រាប់ទំនាក់ទំនង ការពិនិត្យមើលសិទ្ធិទទួលចូលរួម កិច្ចការរដ្ឋបាលនិងការផ្ទៀងផ្ទាត់អត្តសញ្ញាណប៉ុណ្ណោះ។ សម្រាប់គោលបំណងណាមួយទាក់ទងនឹងការទូទាត់ប្រាក់និងការផ្ទៀងផ្ទាត់អត្តសញ្ញាណបន្ថែមទៀត គណៈកម្មាធិការផ្លូវការរបស់ ROS KH អាចទាក់ទង​មេក្រុមនិងប្រមូលព័ត៌មានផ្ទាល់ខ្លួននិងព័ត៌មានធនាគារបន្ថែមទៀត (រាប់បញ្ចូលប៉ុន្តែមិនកំណត់ត្រឹមព័ត៌មានអត្តសញ្ញាណប័ណ្ណ) នៅដំណាក់កាលជាក់លាក់នៃការប្រកួត។

14សូមធានាថារាល់ព័ត៌មានដែលបានបញ្ចូលសម្រាប់ការចុះឈ្មោះគឺត្រឹមត្រូវជាពិសេសអាស័យដ្ឋានអ៊ីម៉ែលរបស់មេក្រុម។ ការផ្តល់អាសយដ្ឋានអ៊ីមែ៉លត្រឹមត្រូវមានសារៈសំខាន់ណាស់ព្រោះវានឹងដើរតួជាបណ្តាញទំនាក់ទំនងសំខាន់។ គណៈកម្មាធិការផ្លូវការរបស់ពាន ROS KH នឹងជូនដំណឹងដល់មេក្រុមអំពីកាលវិភាគប្រកួតនាពេលអនាគតនិងច្បាប់ដែលបានកែប្រែតាមរយៈអ៊ីម៉ែល ហើយយើង​រំពឹងថាការឆ្លើយតបរបស់អ្នក​នឹងបញ្ជាក់ពីវត្តមានរបស់ក្រុម។

15ចំពោះសំណួរឬកង្វល់ផ្សេងៗ សូមទាក់ទង: RulesofSurvivalKHCup@gmail.com

16ក្រុមទាំងអស់គួរតែធ្វើតាមរយៈពេលចុះឈ្មោះដោយផ្អែកលើតំបន់របស់ពួកគេ។ គ្រប់ពេលវេលាមុនពេលការប្រកួតជំរុះក្នុងតំបន់ ក្រុមនានាត្រូវបានស្វាគមន៍​ឱ្យ​មកចុះឈ្មោះចូលរួមប្រកួត។