របៀបពិនិត្យ ID លេងហ្គេមរបស់អ្នក
1. សូមចូលទៅចំណុចប្រទាក់រងចាំលេងហ្គេម និងចុចរូបតំណាងផ្ទាល់ខ្លួននៅជ្រុងខាងលើផ្នែកខាងឆ្វេង
2. សូមចូលទៅ“ទំព័រផ្ទាល់ខ្លួន”
3. អ្នកអាចឃើញ ID ខ្លួនឯងបាន

ថ្ងៃទី 28 ខែធ្នូ (ថ្ងៃសៅរ៍) 6-10PM(UTC+8)
ម៉ោង 9 ព្រឹកថ្ងៃទី 19 ខែធ្នូដល់ម៉ោង 6 ព្រឹកថ្ងៃទី 26 ខែធ្នូ (UTC +8)
ID មិនត្រឹមត្រូវ
ចំណាំ៖ ប្រសិនបើគណនីរបស់អ្នកគ្មានឆ្នោតសំបុត្រ ប្រព័ន្ធក៏នឹងស្នើសុំថា ID មិនត្រឹមត្រូវដែរ។ អរគុណសម្រាប់ការយល់ដឹងរបស់អ្នក។
ចំណាំ៖ ដែនកំណត់ទិញទំនិញអតិបរមាសម្រាប់អ្នកឈ្នះម្នាក់ៗគឺ ១0000 PHP ឬ ១៨00 USD។
មានការតុបតែងបុណ្យណូអែលខុសៗគ្នាដែលបង្ហាញដោយចៃដន្យនៅក្នុងចំណុចប្រទាក់ចូលលេងហ្គេម។ ការចុចពួកវានឹងទទួលបានកាដូធំៗ ឧ.សន្លឹកឆ្នោត។
កុំភ្លេចបំពេញបេសកកម្មនៅ Christmas Carnival ហើយចែករំលែកឱកាសមួយសម្រាប់ការទទួលបានសន្លឹកឆ្នោត!
អ្នកអាចឃើញមានមាន់ដែលកំពុងរត់នៅចំណុចប្រទាក់ចូលលេងហ្គេម។ មាន់នោះបានលួចយកកាដូជាច្រើននៅ ROSanta។ ដូច្នេះសូមកុំស្ទាក់ស្ទើរ ហើយវាយវាដើម្បីបានអ្វីដែលវាបានលាក់!
នេះគឺជាព្រឹត្តិការណ៍បុណ្យណូអែលនៃហ្គេម Rules of Survival ដែលនាំមកជូនអ្នកដោយ NetEase ។ អ្នកលេងទទួលបានសំបុត្រឆ្នោតឥតគិតថ្លៃពីហ្គេមរឺក៏ពីកូនហ្គេមH5 ។ សំបុត្រនីមួយៗតំណាងឱ្យលេខឆ្នោតមួយហើយប្រសិនបើចំនួនលេខដូចលេខដែលបានប្រកាសវាត្រូវបានគេចាត់ទុកជាសំបុត្រឈ្នះ។ ដើម្បីជារង្វាន់ ហ្គេម Rules of Survival នឹងបង់ប្រាក់សម្រាប់ទំនិញទាំងអស់នៅក្នុងរទេះទិញទំនិញរបស់អ្នកឈ្នះ។
1. ម៉ោង
I. ពេលវេលាសម្រាប់ទទួលបានសំបុត្រឆ្នោត៖ ម៉ោង9:00 នៅថ្ងៃទី 19 ខែធ្នូឆ្នាំ 2018 ដល់ម៉ោង 6:00 នៅថ្ងៃទី 26 ខែធ្នូឆ្នាំ 2018 UTC +8
II. ពេលវេលាចាប់សន្លឹកឆ្នោត៖ 6-10PM, ទី28 ខែធ្នូ ឆ្នាំ2018, UTC +8
2. របៀបចូលរួម
ចាប់ផ្តើមពីម៉ោង 9:00 ថ្ងៃទី19 ខែធ្នូ ឆ្នាំ2018 នៅពេលអ្នកលេងទទួលបានសំបុត្រឆ្នោតពីក្នុងឬក្រៅហ្គេម គាត់ត្រូវចាត់ទុកជាអ្នកចូលរួម។ សំបុត្រនីមួយៗតំណាងឱ្យលេខឆ្នោតមួយ។ សូមរកមើលលេខនៅលើគេហទំព័ររបស់យើង។ របៀបទទួលបានសំបុត្រឆ្នោត៖
I. ស៊ុតណូអែលនៅក្នុងបន្ទប់រងចាំចុះឈ្នោះរបស់ហ្គេម។ ក្នុងអំឡុងពេលបុណ្យណូអែលស៊ុតប្រភេទផ្សេងៗនឹងលេចឡើងដោយចៃដន្យនៅក្នុងកន្លែងទទួលភ្ញៀវ។ប៉ះលើពួកគេដើម្បីទទួលបានរង្វាន់ចៃដន្យដូចជាសំបុត្រឆ្នោត។
II. ដំណើរស្វែងរកបុណ្យណូអែលនៅក្នុងហ្គេម។ ក្នុងអំឡុងពេលបុណ្យណូអែលការស្វែងរកដែលមានពេលវេលាកំណត់មានឱកាសផ្តល់ឱ្យអ្នកស្វែងរកនូវសំបុត្រឆ្នោតនៅពេលដែលបានបញ្ចប់។
III. អ្នកលេងអាចបង្កើនឪកាសទទួលបានសំបុត្រឆ្នោតតាមរយៈហ្គេមដូចជា៖
1) ការវាយមាន់នៅក្នុងហ្គេម៖ ក្នុងអំឡុងពេលពិធីបុណ្យណូអែល អ្នកអាចឃើញមានមាន់ដែលកំពុងរត់នៅចំណុចប្រទាក់ចូលលេងហ្គេម។ មាន់នោះបានលួចយកកាដូជាច្រើននៅ ROSanta។ដូច្នេះសូមកុំស្ទាក់ស្ទើរ ហើយវាយវាដើម្បីបានអ្វីដែលវាបានលាក់!
2) មីនីហ្គេមដែលលេងតាមកម្មវិធីរុករកនៃអ៊ីនធឺណិត។ ចូលរួមក្នុងមីនីហ្គេមតាមកម្មវិធីរុករកអ៊ីនធឺណិតហើយសន្សំពិន្ទុមួយចំនួនដើម្បីទទួលបានសំបុត្រឆ្នោត។
កំណត់ចំណាំ៖:
I. គណនីនិមួយៗអាចទទួលបានសំបុត្រឆ្នោតដែលគ្មានកំណត់។
II. ម្ចាស់កម្មសិទ្ធិសំបុត្រនិងអ្នកឈ្នះមិនអាចផ្ទេរទៅឱ្យបុគ្គលណាម្នាក់ទៀតឡើយ។
III. លេខឆ្នោតនីមួយៗត្រូវរត់វិលជុំជាអតិបរមា 100 ដងក្នុងអំឡុងព្រឹត្តិការណ៍។
3. តើអ្នកណាអាចចូលរួមបាន
្នកលេងដែលចូលរួមក្នុងព្រឹត្តិការណ៍ ROSanta មុនម៉ោង 5:59 នៅថ្ងៃទី 26 ខែធ្នូឆ្នាំ 2018 ហើយនៅតែមានគណនីហ្គេម Rules of Survival របស់ពួកគេមុនពេលប្រកាសលទ្ធផលនៅម៉ោង10 នៅថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2018 ។
4. សេចក្តីប្រកាសលទ្ធផល
I. អ្នកលេងអាចមើលការផ្សាយបន្តផ្ទាល់នូវព្រឹតិ្តការពិសេសសម្រាប់បុណ្យណូអែលនៅលើ Facebook, Youtube នៅម៉ោង xx នៅថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2018 ។ លេខដែលឈ្នះនឹងត្រូវបានបង្ហាញជាលំដាប់កំឡុងពេលផ្សាយបន្តផ្ទាល់។
II. ចាប់ផ្តើមពីថ្ងៃទី 29 ខែធ្នូឆ្នាំ 2018 អ្នកលេងអាចពិនិត្យមើលលេខរបស់ពួកគេនៅក្នុងប្រកាសនៅលើ Facebook, Twitter និង Instagram ផ្លូវការរបស់ហ្គេម។
III. អ្នកលេងដែលបំពេញគ្រប់លក្ខខណ្ឌនៃការឈ្នះនឹងត្រូវបានជូនដំណឹងតាមរយៈសារនៅក្នុងហ្គេម។ រដ្ឋបាលនឹងណែនាំអ្នកអំពីដំណើរការតាមរយៈសារនៅក្នុងហ្គេម ដូច្នេះសូមពិនិត្យមើលវា។
5. រង្វាន
Rules of Survival នឹងចំណាយសម្រាប់ទំនិញគ្រប់យ៉ាងនៅក្នុងរទេះទិញទំនិញរបស់អ្នកឈ្នះនៅលើ Amazon, Lazada និង Taobao ។
កំណត់ចំណាំ៖ តម្លៃអតិបរមាគឺត្រូវបានកំណត់ត្រឹម 100,000 PHP ឬ 1,800 USD ។
6. សូមចំណាំ៖
I. អ្នកលេងគួរតែប្រុងប្រយ័ត្ននៅពេលសម្រេចចិត្តថាតើត្រូវចូលរួមក្នុងព្រឹត្តិការណ៍ឬអត់។
II. អ្នកដែលមិនទាន់គ្រប់អាយុស្របច្បាប់ត្រូវតែទទួលការយល់ព្រមពីអ្នកព្យាបាលរបស់ពួកគេមុនពេលចូលរួម។
III. ប្រសិនបើអ្នកលេងត្រូវបានគេរកឃើញថាចូលរួមដោយខុសច្បាប់នោះ សិទ្ធិរបស់ពួកគេក្នុងការចូលរួមនិងឈ្នះនឹងត្រូវទុកជាមោឃៈ។
IV. យើងនឹងផ្ញើសារក្នុងហ្គេមទៅអ្នកលេងដែលមានលេខឆ្នោតដូចគ្នានឹងលេខដែលត្រូវឈ្នះមុនពាក់កណ្តាលខែមករាឆ្នាំ 2019 ។ អ្នកឈ្នះនឹងត្រូវបានស្នើសុំឱ្យបំពេញកម្រងសំណួរដោយមានព័ត៌មានទំនាក់ទំនងរបស់គាត់ដើម្បីទទួលបានរង្វាន់។ អ្នកដែលមិនបានបំពេញព័ត៌មានទំនាក់ទំនងរបស់ពួកគេមុនថ្ងៃទី 20 ខែមករាឆ្នាំ 2019 នឹងត្រូវបានចាត់ទុកថាបានបោះបង់ចោលសិទ្ធិរបស់ពួកគេក្នុងការឈ្នះ។ ប្រសិនបើអ្នកចង់ស្ម័គ្រចិត្តបោះបង់ចោលសិទ្ធិរបស់អ្នកក្នុងការឈ្នះ អ្នកគ្រាន់តែមិនអើពើសំណួរទៅបានហើយ។ អនីតិជននឹងតម្រូវឱ្យមានការយល់ព្រមពីអ្នកព្យាបាលមុនពេលទទួលបានរង្វាន់។ សូមកត់ចំណាំ។
V. យើងនឹងទាក់ទងអ្នកឈ្នះតែម្តងគត់ ហើយយើងនឹងផ្តល់រង្វាន់តែម្តងប៉ុណ្ណោះ។ ប្រសិនបើយើងមិនអាចបង្កើតទំនាក់ទំនងជាមួយអ្នកឈ្នះទេឬប្រសិនបើរង្វាន់ដែលបានផ្តល់ត្រូវបានប្រគល់ត្រឡប់មកវិញនោះ សិទ្ធិទទួលបានប្រាក់ឈ្នះត្រូវចាត់ទុកថាត្រូវបានបោះបង់ចោល។
VI. សិទ្ធិក្នុងការឈ្នះគឺជាកម្មសិទ្ធិរបស់អ្នកឈ្នះហើយមិនអាចផ្ទេរលក់ ឬធ្វើជំនួញតាមរបៀបណាមួយដល់គ្រួសារ មិត្តភ័ក្តិ ឬភាគីទីបីណាមួយឡើយ។
VII. យើងរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរផ្អាក ឬបញ្ចប់ព្រឹត្តិការណ៍នេះនៅពេលណាមួយក៏បាន។
VIII. យើងមិនទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះវត្ថុណាមួយដែលអ្នកឈ្នះបានទិញពីហាងជារង្វាន់ពីព្រឹត្តិការណ៍នេះទេ។
IX. យើងមិនទទួលខុសត្រូវផ្នែកច្បាប់ចំពោះជម្លោះណាមួយដែលកើតឡើងពីព្រឹត្តិការណ៍នេះឬរង្វាន់នៃព្រឹត្តការណ៍នេះទេ។
X. ក្នុងករណីដែលអ្នកលេងមានជម្លោះជាមួយភាគីទីបីដោយសារការចូលរួមក្នុងព្រឹត្តិការណ៍នេះ អ្នកលេងត្រូវទទួលខុសត្រូវទាំងស្រុងហើយមិនត្រូវធ្វើឱ្យខូចខាតដល់យើងឡើយ។
XI. ប្រសិនបើយើងរកឃើញថាយើងត្រូវចាត់វិធានការចាំបាច់ណាមួយ យើងនឹងចាត់វាហើយកែតម្រូវឱ្យសមស្របដើម្បីធានាថាព្រឹត្តិការណ៍នេះត្រូវបានអនុវត្តដោយរលូន។ អ្នកលេងត្រូវយល់ព្រមនឹងច្បាប់នៃព្រឹត្តិការណ៍នេះហើយមិនអាចបដិសេធនៅពេលក្រោយបានទេ។
XII. យើងមិនទទួលខុសត្រូវផ្នែកច្បាប់ចំពោះការខូចខាតដែលបណ្តាលមកពីកំហុសបណ្តាញ មេរោគកុំព្យូទ័រ ការចូលម៉ាស៊ីនមេខុសច្បាប់ និងបញ្ហាផ្សេងទៀតដែលយើងមិនទទួលខុសត្រូវនោះឡើយ។
XIII. យើងគ្រាន់តែទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះការខូចខាតដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលជាការទទួលខុសត្រូវរបស់យើងប៉ុណ្ណោះ។
7. ភាពឯកជន
យើងនឹងប្រើប្រាស់ព័ត៌មានរបស់អ្នកលេងដើម្បីតែទាក់ទងអ្នកឈ្នះនិងផ្ញើរង្វាន់ប៉ុណ្ណោះ។
គោលនយោបាយភាពឯកជនខាងក្រោមនេះអាចអនុវត្តបានតាមច្បាប់ដែលបានចែងខាងលើ។ សូមអានដោយប្រុងប្រយ័ត្ន៖ https://unisdk.update.netease.com/html/latest_v30.html